News & Article identifies to company, local and international news

លោកឧកញ៉ា សៀ រិទ្ធី បង្ហាញវិធីសាស្រ្តវិនិយោគលើវិស័យអចលនទ្រព្យ

 

today 28

លោកឧកញ៉ា សៀ រិទ្ធី បង្ហាញវិធីសាស្រ្តវិនិយោគលើវិស័យអចលនទ្រព្យ

ភ្នំពេញៈ អ្នកវិនិយោគដ៏ជោគជ័យម្នាក់ក្នុងវិស័យអចលនទ្រព្យ បានបង្ហាញពីវិធីសាស្រ្តទទួលបានជោគជ័យក្នុងការវិនិយោគ លើវិស័យអចលនទ្រព្យនៅ កម្ពុជាដែលអាចធ្វើឲ្យលោកអ្នក ក្លាយជាអ្នកមានបាន។

លោកឧកញ៉ា សៀ រិទ្ធី អគ្គនាយកក្រុមហ៊ុន World Bridge Land Groupបានថ្លែងក្នុងវេទិកាតុមូលស្តីពី វិស័យលំនៅដ្ឋាន ខុនដូ និងតំបន់សេដ្ឋកិច្ចពិសេសកាលពីថ្ងៃម្សិលមិញថា ចាប់តាំងពីឆ្នាំ1993 លោកបានចាប់ផ្តើមវិនិយោគទិញ-លក់ដីធ្លី ដោយសារលោកមើលឃើញថា ពេលអង្គការសហប្រជាជាតិចូលមករៀបចំការបោះឆ្នោតប្រទេសរបស់យើង នឹងដើរទៅមុខ ពេលមានជីវភាពល្អ មនុស្សយើងត្រូវការផ្ទះរស់នៅ ទោះបីជាទៅដល់ណាក៏មនុស្ស និងសត្វត្រូវការជម្រកដូចគ្នាដែរ។

លោកបន្តថា វិនិយោគលើដីធ្លីត្រូវគិតពីធនធានរបស់យើង មិនមែនមានធនធាន10 យើងវិនិយោគដល់15នោះទេ ព្រោះវានឹងធ្វើឲ្យយើងជួបវិបត្តិហិរញ្ញវត្ថុ បើសិនជាកើតមានវិបត្តិសេដ្ឋកិច្ចពិភពលោក

តើការទិញដីត្រូវពិនិត្យមើលចំណុចអ្វីខ្លះ? លោកសៀ រិទ្ធីបានពន្យល់ថា ដីនៅក្នុងពេលបច្ចុប្បន្ននេះក៏មិនទាន់ឡើងថ្លៃខ្ពស់ពេកដែរ ដូចនេះបើយើងមានធនធានច្រើនយើងវិនិយោគដីនៅក្នុងក្រុង តែបើមានលុយតិចយើងវិនិយោគនៅតំបន់ជាយក្រុង ប៉ុន្តែត្រូវពិនិត្យលើចំណុចចំនួនបីជាសំខាន់ ទី1 ទិញដីកុំឲ្យមានជម្លោះ ទី2 យើងមើលពីចរន្តរីកចម្រើននៅតំបន់នោះគួបផ្សំនឹងទិសដៅអភិវឌ្ឍន៍របស់រដ្ឋាភិបាល និងទី3 បដិវត្តន៍ដីគឺការទិញដី ឧទាហរណ៍លោកជំទាវ លឹម ឈីវហូ វិនិយោគនៅតំបន់មួយមានទំហំដី350ហិកតា យើងត្រូវធ្វើការវិនិយោគនៅកន្លែងនោះដែរ តែត្រូវទទួលព័ត៌មានឱ្យបានមុនគេ ព្រោះបើដំណឹងនៃការអភិវឌ្ឍនោះ ឬគម្រោងនោះត្រូវបានអភិវឌ្ឍរួចហើយទើបយើងដឹងជាក្រោយ នោះគឺយើងអស់ឱកាសហើយ។
លោកបន្តថា ត្រូវរកដៃគូល្អវិនិយោគជាមួយគ្នា កុំធ្វើម្នាក់ឯងគឺយើងអាចធ្វើមានបានៗហើយ

 

Source by​​ Lareine

 

 

Latest Properties

Flat For Rent

Flat For Rent

Tuol Kork, $1,500.00
Land For Sale

Land For Sale

Porsenchey, $650.00/SQM
Villa For Sale

Villa For Sale

Tuol Kork, $550,000.00
Building For Rent

Building For Rent

Tuol Kork, $8,000.00

Our Partners

  • logo First Commercial Bank

     

  • logo postbank

  • ABA Bank

  • ICBC Bank

  • MB Bank

  • Mega Bank

  • Tiawan Bank

  • Oromfi Bank

  • sacom bank

  • first finance

  • kookmin bank

  • CAB Bank

  • rhb bank

  • anz bank

  • Phnom Penh Commercial Bank

  • Phillip Bank

  • Cambodian Public Bank

  • MayBank

  • BOC Bank

  • Vattanac Bank

  • cimb-bank

  • Cathay United Bank