News & Article identifies to company, local and international news

អ្នកវិនិយោគធំៗក្នុងស្រុកមានសុទិដ្ឋិនិយមពីវិស័យអចលនទ្រព្យនៅ 10ឆ្នាំខាងមុខ

today28

អ្នកវិនិយោគធំៗក្នុងស្រុកមានសុទិដ្ឋិនិយមពីវិស័យអចលនទ្រព្យនៅ 10ឆ្នាំខាងមុខ

ភ្នំពេញៈ អ្នកវិនិយោគក្នុងវិស័យអចលនទ្រព្យធំៗក្នុងស្រុកបាន សម្តែងសុទិដ្ឋិនិយមចំពោះវិស័យសំណង់ និងអចលនវត្ថុថា នឹងបន្តរីកចម្រើនបន្ថែមទៀតនៅរយៈពេល 10ឆ្នាំខាងមុខ។

លោកជំទាវឧកញ៉ា លឹម ឈីវហូ អគ្គនាយិកាក្រុមហ៊ុន Attwood Group បានថ្លែងក្នុងវេទិកាតុមូលដែលផ្តោតការពិភាក្សាលើប្រធានបទ លំនៅដ្ឋាន ខុនដូ និងតំបន់សេដ្ឋកិច្ចពិសេស

ក្នុងសន្និសីទ និងពិព័រណ៍អចលនទ្រព្យកាលពីម្សិលមិញថា មានការព្រួយបារម្ភពីអ្នកវិនិយោគក្នុងស្រុកមួយចំនួននៅពេលបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនាឆ្នាំ2018ខាងមុខ ប៉ុន្តែលោកជំទាវនៅតែបន្តវិនិយោគ និងជឿជាក់លើស្ថិរភាពនយោបាយរបស់ប្រទេស និងការរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា។

លោកជំទាវ លឹម ឈីវហូ បានបន្តថា វិស័យនេះនៅតែមានការរីកចម្រើន និងទាក់ទាញអ្នកវិនិយោគថ្មីៗជាច្រើនទៀតមកកាន់កម្ពុជា ហើយលោកជំទាវទើបបានជួបជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនចិនធំៗប្រមាណ 10ក្រុមហ៊ុនដែលចង់វិនិយោគលើវិស័យនេះនៅកម្ពុជា។ លោកជំទាវបន្តថា ប្រសិនជាប្រទេសចិនទម្លាក់អ្នកវិនិយោគមកតែបន្តិច កម្ពុជានឹងមានការរីកចម្រើនកាន់តែលឿនបន្ថែមទៀត

លោកជំទាវបានបន្តថា ប្រសិនបើអ្នកវិនិយោគជប៉ុនតែ2ភាគរយ មកពីប្រទេសថៃមកវិនិយោគនៅកម្ពុជា ប្រជាជនកម្ពុជានឹងក្លាយជាអ្នកមានទាំងអស់គ្នា ព្រោះនៅប្រទេសថៃមានក្រុមហ៊ុនជប៉ុនរាប់ម៉ឺនក្រុមហ៊ុនដែលបាននិងកំពុងវិនិយោគនៅទីនោះ។

លោកឧកញ៉ា សៀ រិទ្ធី អគ្គនាយកក្រុមហ៊ុន World Bridge LandGroup បានថ្លែងថា លោកនៅតែមានសុទិដ្ឋិនិយមពីទីផ្សារអចលនវត្ថុនៅកម្ពុជា បើទោះជាគម្រោងដទៃទៀតអាចប្រឈមបញ្ហាក្តី ប៉ុន្តែគម្រោងរបស់លោកតែងទទួលបានជោគជ័យ ព្រោះលោកបានសិក្សាពីទីផ្សារច្បាស់លាស់ មានហិរញ្ញវត្ថុរឹងមាំ ហើយគម្រោងដែលលោកលក់ គឺលក់ Lifestyle មិនមែនលក់ខុនដូតែមួយមុខនោះទេ។

ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា លោកឧកញ៉ា លី ហួរ បានថ្លែងថា ប្រសិនជាកម្ពុជារក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយបែបនេះ វិស័យអចលនទ្រព្យនៅកម្ពុជានឹងបន្តរីកចម្រើនបន្តទៀត ដោយសារកំណើនសេដ្ឋកិច្ច កំណើនប្រជាពលរដ្ឋចូលមករស់នៅទីក្រុងភ្នំពេញ និងការកើនឡើងនូវចំនួនយុវជនដែលត្រូវការលំនៅដ្ឋានកើនឡើង។

យោងតាមការសិក្សារបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានរកឃើញថា ចាប់តាំងពីឆ្នាំ 2015ដល់ឆ្នាំ2030 កម្ពុជាត្រូវការលំនៅដ្ឋានចំនួន 80ម៉ឺនលំនៅដ្ឋានបន្ថែមទៀត ដោយសារ ចំនួនប្រជាជនរស់នៅរាជធានី ក្រុង និងទីប្រជុំជននៅឆ្នាំ2014 មានចំនួន 4.5លាននាក់ ស្មើនឹង 27.1ភាគរយ និងបន្តកើនឡើងដល់ 7.92លាននាក់នៅឆ្នាំ2030 ស្មើនឹង 44ភាគរយនៃចំនួនប្រជាជនកម្ពុជាសរុប៕

Source by​​ Lareine

 

 

Our Partners

  • logo First Commercial Bank

     

  • logo postbank

  • ABA Bank

  • ICBC Bank

  • MB Bank

  • Mega Bank

  • Tiawan Bank

  • Oromfi Bank

  • sacom bank

  • first finance

  • kookmin bank

  • CAB Bank

  • rhb bank

  • anz bank

  • Phnom Penh Commercial Bank

  • Phillip Bank

  • Cambodian Public Bank

  • MayBank

  • BOC Bank

  • Vattanac Bank

  • cimb-bank

  • Cathay United Bank