News & Article identifies to company, local and international news

ពានរង្វាន់អចលនទ្រព្យកម្ពុជា 2017

2017 picture

     ពានរង្វាន់អចលនទ្រព្យកម្ពុជា 2017

     ផ្តោតសំខាន់ទៅលើការអភិវឌ្ឍដែលរៀបចំយ៉ាងមានជំនាញ

     កម្មវិធីផ្តល់ពានរង្វាន់ដ៏មានកិត្យានុភាពដែលកោតសរសើរចំពោះគំនិត

     ច្នៃប្រឌិតក្នុងវិស័យអចលនទ្រព្យដែលមានការលូតលាស់

      យ៉ាងឆាប់រហ័សរបស់កម្ពុជា

  • បូរី ប៉េង ហួត គ្រុបទទួលបានពិន្ទុជាពានរង្វាន់អ្នកអភិវឌ្ឍន៍
  • ល្អបំផុតភ្ញៀវកិត្តិយសឯកឧត្តមទេសរដ្ឋមន្ត្រី ជា សុផារ៉ា
  • ផ្តល់សន្ទរកថាបើកទូរទស្សន៍ CNC ចាក់ផ្សាយ
  • កម្មវិធីនេះផ្តាច់មុខ ដែលចូលរួមដោយភ្ញៀវ
  • និងភ្ញៀវពិសេសជាង 300 នាក់

ភ្នំពេញ ប្រទេសកម្ពុជាថ្ងៃទី 24 ខែមីនា ឆ្នាំ 2017

អ្នកអភិវឌ្ឍន៍ផ្នែកអចលនទ្រព្យដ៏សំខាន់បំផុតរបស់កម្ពុជា ត្រូវបានផ្តល់កិត្តិយសតាមម្មវិធី PropertyGuru Cambodia Property Awards ប្រចាំឆ្នាំលើកទីពីរ នៅពេលល្ងាចនៃការបើកកម្មវិធី ការទទួលទានអាហារពេលល្ងាច និងការទំនាក់ទំនងជាមួយភ្ញៀវជាង 300 នាក់ នៅសណ្ឋាគារ Sofitel Phnom Penh Phokeethra

ពានរង្វាន់បូរី ប៉េង ហួត គ្រុប (អ្នកអភិវឌ្ឍន៍គម្រោងលំនៅដ្ឋាន Grand Star Platinum ដែលទទួលបានការសាទរ) កាលពីឆ្នាំមុន បានទទួលពានរង្វាន់ចំនួនបីបន្ថែមទៀត ដូចជា ពានរង្វាន់កោតសរសើរធដ៏ធំជាងគេប្រចាំឆ្នាំអ្នកអភិវឌ្ឍន៍ល្អបំផុត (កម្ពុជា)

គណៈវិនិច្ឆ័យឯករាជ្យបាននិយាយថា ក្រុមបុរី ប៉េង ហួត គឺជាក្រុមហ៊ុនមួយដែលបានកែប្រែទេសភាពលំនៅដ្ឋានរបស់កម្ពុជាបុរី ប៉េង ហួត គឺជាអ្នកអភិវឌ្ឍន៍ដែលមានគំនិតច្នៃប្រឌិត មានយុទ្ធសាស្ត្រ និងអភិវឌ្ឍ ដោយធ្វើការជ្រើសរើសទីតាំងដោយប្រុងប្រយ័ត្នដើម្បីធ្វើការសាងសង់ប្រកបដោយនិរន្តរភាព។ ជាមួយនឹងគម្រោងសាងសង់លំនៅដ្ឋានដែលមានការសាទរ ដូចជា គម្រោង Grand Star Platinumជាដើម ក្រុមហ៊ុននេះបានលើកកម្ពស់វិស័យអចលនទ្រព្យនៅក្នុងស្រុក ដោយការអនុវត្តការអនុវត្តល្អបំផុតនៅក្នុងទីផ្សារអន្តរជាតិដោយក្តីរំភើប។

 ការរកបានមេដាយសម្រាប់ការអភិវឌ្ឍលំនៅដ្ឋានល្អបំផុត (ភ្នំពេញ) និងការឌីហ្សាញស្ថាបត្យកម្មទិដ្ឋភាពទេសភាពល្អបំផុត អ្នកអភិវឌ្ឍន៍ត្រូវបានសាទរចំពោះការប្រើប្រាស់បច្ចេកវិទ្យារបស់ខ្លួន និងការដំកល់ផលប្រយោជន៍លើទំនាក់ទំនងរបស់ខ្លួនអតិថិជន ដោយការក្លាយខ្លួនជាអ្នកអភិវឌ្ឍន៍ដំបូងគេរបស់រាជាណាចក្រ ដែលបានបង្កើតកម្មវិធីទូរសព្ទសម្រាប់ការចុះឈ្មោះភ្ញៀវ។

 ពានរង្វាន់ដ៏ធំមួយទៀតនៅល្ងាចនោះ គឺភ្នំពេញស៊ីធីសេនធ័រដែលប្រាថ្នាដណ្តើមរង្វាន់ចំនួនប្រាំ ដែលត្រូវបានប្រមូលពានរង្វាន់មួយសម្រាប់គម្រោងនីមួយៗដែលបានជ្រើសរើស៖ គម្រោThe EDGE ជាគម្រោងអភិវឌ្ឍន៍លក់រាយដែលមានលក្ខណៈជាខ្មែរជាមួយនឹងទីធ្លាត្រូវតាមការចង់បានសម្រាប់អ្នកជួល គម្រោង Residence90 ជាគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានលំដាប់ខ្ពស់ដែលគេកត់សម្គាល់អំពីភាពល្អឥតខ្ចោះផ្នែកស្ថាបត្យកម្មរបស់វា និងគម្រោង The Vanguard ជាស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនមេ ជាមួយកាលបរិច្ឆេទប្រកួតប្រជែងដែលរំពឹងទុកលើកក្រោយនៅឆ្នាំនេះ។ គម្រោងដែលឈ្នះទាំងបីនេះ គឺស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍ភ្នំពេញស៊ីធីសេនធ័រ ដែលមានគោលដៅក្លាយជាទីតាំងពាណិជ្ជកម្ម និងលំហែកាយប្រកបដោយនិរន្តរភាព និងប្រណិត នៅក្នុងរាជធានីនៅត្រឹមឆ្នាំ 2025

គម្រោង​ច្រើនជាង 30 គម្រោង ដែលស្ថិតនៅក្នុងរាជធានី​ភ្នំពេញ ​ខេត្ត​សៀមរាប និងខេត្តព្រះសីហនុ បានចូលរួម​នៅ​ក្នុងការ​ប្រកួត​ប្រជែងក្នុង​ឆ្នាំនេះ។ មានពានរង្វាន់ចំនួន 17 ត្រូវបានផ្តល់ឱ្យ រាប់បញ្ជូលទាំងលិខិត​សរសើរ​ពិសេស​សម្រាប់​ការអភិវឌ្ឍ​បៃតងសម្រាប់ការវិនិយោគ MTP (ជាអ្នកអភិវឌ្ឍន៍គម្រោងលំនៅដ្ឋាន Phum Barang នៅខេត្តសៀមរាប) ដែលជាពានរង្វាន់ពីរលើកនៅឆ្នាំនេះ។

ប្រធានគណៈវិនិច្ឆ័យលោក Sorn Seap ដែលជាស្ថាបនិក និងជានាយកគ្រប់គ្រងក្រុមហ៊ុន Key Real Estate Co Ltd បានថ្លែងថាដោយមានការអំណោយផលពីអាកាសធាតុនៅអនុតំបន់ត្រូពិចរបស់ខេត្តសៀមរាប គម្រោង Phum Barang បានបង្អួតអំពីភាពឆើតឆាយនៃការរស់នៅប្រកបដោយផាសុកភាព និងប្រព័ន្ធបឺតខ្យល់បែបធម្មជាតិ ដែលអាចធន់នឹងកម្លាំងខ្យល់ ពន្លឺថ្ងៃ និងរដូវ​ភ្លៀង

លោកបានបន្ថែមថា អ្នកអភិវឌ្ឍន៍នៅប្រទេសកម្ពុជាគួរប្រកាន់យកការអនុវត្តក្នុងការសាងសង់បៃតង និងប្រកបដោយនិរន្តរភាព។យើងទាំងអស់គ្នាត្រូវតែមើលគោលការណ៍ណែនាំស្តីពីបរិស្ថានរបស់ប្រទេសកម្ពុជា ត្រូវពិចារណាអំពីការផ្តួចផ្តើមគំនិតបៃតង និងខំបង្កើតបច្ចេកវិទ្យាថ្មីៗដែលអាចជួយកាត់បន្ថយការបំផ្លិចបំផ្លាញបរិស្ថាន។ អ្នកអភិវឌ្ឍន៍ និងអតិថិជនគួរតែគិតអំពីរុក្ខជាតិសម្អាតផ្លូវខ្យល់ចេញចូល និងទឹក ដើម្បីផ្លាស់ប្តូរទឹកដែលចេញពីកន្លែងរបស់ខ្លួនមុនពេលបញ្ចេញទៅក្នុងលូទឹកស្អុយសាធារណៈ។ 

 គណៈអធិបតី​នៃល្ងាចនេះគឺ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ ជា សុផារ៉ា ទេស​រដ្ឋ​មន្រី្ត រដ្ឋ​មន្រ្តី​ក្រសួង​រៀប​ចំ​ដែន​ដី នគ​រូប​នីយ​កម្ម និង​សំណង់ លោកបាន​អបអរ​សាទរ​ចំពោះ​ជោគជ័យ​នៃ​វិស័យ​អចលនទ្រព្យ​កម្ពុជា នៅក្នុង​សន្ទរកថា​បើក​របស់​លោក។

អ្នកឈ្នះធំជាង​ប្រចាំប្រទេស​កម្ពុជា នឹង​បន្តឈានទៅមុខ​ទៀត ជាមួយនឹង​ពានរង្វាន់ PropertyGuru Asia Property Awards ប្រកួត​ប្រជែងគ្នា​លើកទីពីរ នៅខែវិច្ឆិកា និង Sands Expo and Convention Center នៅ​សិង្ហបុរី ដើម្បី​ប្រជែង​ជាបន្ត សម្រាប់អ្នកទទួលពានរង្វាន់ "ល្អបំផុត​ប្រចាំនៅអាស៊ី

 លោក Hari V. Krishnan, ប្រធាននាយកប្រតិបត្តិនៃ PropertyGuru Group, បាននិយាយថា  “យើង​សូមអបអរ​ចំពោះអ្នកអភិវឌ្ឍ ដែលបានចូលរួម​ក្នុង​ការប្រជែង​យក​ពាន​រង្វាន់ Cambodia Property ។ គម្រោង​ដ៏អស្ចារ្យ​របស់ពួកគេ បាន​បំផុសគំនិត និង​កែច្នៃ​បន្ថែម​សម្រាប់អនាគតនៃ​ប្រទេស​កម្ពុជា​ក្នុង​វិស័យ​អចលនទ្រព្យ ដែល​នៅមាន​ឱកាស​ច្រើនទៀត។ ដោយសារ​រង្វាន់នេះ អ្នកប្រើប្រាស់កាន់តែមាន​ទំនុកចិត្ត ទោះគេជាអ្នកទិញ​ដំបូង ឬជាជន​បរទេស ឬ​ជាអ្នកវិនិយោគ។ ចំណេះដឹង​អំពី​អចលនទ្រព្យ គឺជាការ​ចាំបាច់ណាស់​សម្រាប់​វប្បធម៌​របស់ PropertyGuru។ យើង​ចង់​ឲ្យ​អ្នកឈ្នះ បន្ត​ទៅប្រជែងផ្ដាច់ព្រ័ត្រ​​ក្នុង​ប្រទេស​សិង្ហបុរី​ ។

លោក Terry Blackburn, ស្ថាបនិក​និងជាអ្នកគ្រប់គ្រង​ PropertyGuru Asia Property Awards, បាន​និយាយថា អចលនទ្រព្យ​នៅកម្ពុជា គឺជាទីផ្សារ​ដ៏​រំភើបបំផុតមួយ នៅ​អាស៊ី ពេលបច្ចុប្បន្ន។ ភ្នំពេញ សៀមរាប និង​ព្រះសីហនុ សុទ្ធតែកំពុង​បង្កើន​ការចាប់អារម្មណ៍​ពី​ជន​បរទេស នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ អាស៊ាន​បានក្លាយជាតំបន់​ដែលមានសមាហរណកម្ម​កាន់​តែ​ខ្លាំង​ក្នុងពាណិជ្ជកម្ម អ្នកអភិវឌ្ឍន៍ និង​អ្នកវិនិយោគ ដែលកំពុងស្វែងរក​ឱកាស​ នៅក្នុងប្រទេស​ថ្មីៗ ហើយ​ប្រទេស​កម្ពុជា គឺជា​បញ្ជី​របស់​មនុស្សជាច្រើន ដោយសារតែ​ការអភិវឌ្ឍ​ប្រកបដោយ​គុណភាព នៃអ្នកអភិវឌ្ឍ​នៅកម្ពុជា ដែល​ត្រូវបាន​ទទួល​ស្គាល់​នៅក្នុង​ពាន​រង្វាន់​នេះ។

ដោយមានការផ្សាយ​បន្តផ្ទាល់​តាម​បណ្ដាញ​ព័ត៌មាននៅកម្ពុជា ពានរង្វាន់ Cambodia Property Awards 2017 ត្រូវ​បាន​គាំទ្រ​ដោយ​ Royal HM Trading Ltd and Jotun (Cambodia); official property portal Realestate.com.kh; សភាពាណិជ្ជកម្ម​អឺរ៉ុប សភាពាណិជ្ជកម្ម​អង់គ្លេស ដៃគូប្រព័ន្ធផ្សព្វផ្សាយ The Phnom Penh Post, Southeast Asia GLOBE, Construction & Property, និង​ទស្សនាវដ្ដី Property Report អ្នកផ្គត់ផ្គង់​អន្តរជាតិ International Diversity Distributor (IDD); អង្គការមនុស្សធម៌ CARE International; និងគណៈវិនិច្ឆ័យ​ផ្លូវការរបស់ BDO, ក្រុមហ៊ុន​សវនកម្ម​និង​គណនេយ្យ​ធំលំដាប់ទីប្រាំក្នុងពិភពលោក ដឹកនាំដោយ​លោក Lim Seng Siew នៅប្រទេស​កម្ពុជា។

មុនពេលមាន​កម្មវិធី​ភោជនីយហារ និង​ព្រឹត្តិការណ៍នេះ និពន្ធនាយកនៃ Property Report នឹង​រៀបរាប់​អំពី​លក្ខណៈ​ប្រចាំឆ្នាំ​នៃ​អចលនទ្រព្យ​កម្ពុជា ដោយផ្ដោតលើ​អានុភាព​និង​សមិទ្ធផល​ទូទាំង​ព្រះរាជាណាចក្រ។

សំបុត្រ​និង​ឱកាស​ចូលរួម​ជាដៃគូ​សម្រាប់​ព្រឹត្តិការណ៍ Cambodia Property Awards 2017 នៅសេសសល់នៅឡើយ។ សម្រាប់​ព័ត៌មានលម្អិត សូម​អ៊ីមែលទៅ This email address is being protected from spambots. You need JavaScript enabled to view it. ឬ​ទូរសព្ទទៅលេខ +66 (02) 204 9555

សម្រាប់​ព័ត៌មាន​បន្ថែម អំពីកម្មវិធី​ពានរង្វាន់​អចលនទ្រព្យកម្ពុជា សូមអ៊ីមែលទៅ This email address is being protected from spambots. You need JavaScript enabled to view it.   ឬសូមមើលវិបសាយAsiaPropertyAwards.com/Cambodia-Property-Awards/

បញ្ជីឈ្មោះអ្នកឈ្នះ និង​អ្នកទទួលបាន​ការស្ងើចសរសើរ​ខ្លាំង​នៅក្នុងកម្មវិធី​ផ្ដល់ពាន​រង្វាន់ PropertyGuru Cambodia Property ឆ្នាំ 2017

រង្វាន់​អ្នក​អភិវឌ្ឍន៍​

អ្នកអភិវឌ្ឍន៍​ល្អបំផុត

អ្នកឈ្នះ៖ បូរី ប៉េងហួត គ្រុប

រង្វាន់​នៃអ្នកល្អ​បំផុត​ក្នុង​ចំណោម​អ្នកល្អបំផុត

ការអភិវឌ្ឍន៍​ខុនដូ ល្អបំផុត (កម្ពុជា)

អ្នកឈ្នះ៖ Habitat ដោយ Habitat

ការអភិវឌ្ឍន៍​លំនៅដ្ឋាន ល្អបំផុត (កម្ពុជា)

អ្នកឈ្នះ៖ Grand Star Platinum ដោយ បូរី ប៉េងហួត គ្រុប

រង្វាន់​ពិសេស
ការទទួលស្គាល់ពិសេស​ក្នុងការអភិវឌ្ឍ​បៃតង

អ្នកឈ្នះ៖ Phum Barang ដោយ MTP Invest

រង្វាន់ផ្នែកអភីវឌ្ឍន៍

ការអភិវឌ្ឍន៍​ខុនដូ ល្អបំផុត (ភ្នំពេញ)

អ្នកឈ្នះ៖ Habitat ដោយ Habitat

អ្នកទទួល​ការស្ងើចសរសើរបំផុត៖ The Gateway ដោយ TACC (C.R.) Ltd

ការអភិវឌ្ឍន៍​លំនៅដ្ឋាន ល្អបំផុត (ភ្នំពេញ)

អ្នកឈ្នះ៖ Grand Star Platinum ដោយ បូរី ប៉េងហួត គ្រុប

អ្នកទទួល​ការស្ងើចសរសើរបំផុត៖ Residence90 ដោយ Phnom Penh City Center

ការអភិវឌ្ឍន៍​លំនៅដ្ឋាន ល្អបំផុត (សៀមរាប)

អ្នកឈ្នះ៖Phum Barang ដោយ MTP Invest

អ្នកទទួល​ការស្ងើចសរសើរបំផុត៖ Les Bijoux d'Angkor ដោយ RGL Equity (Siem Reap) Co., Ltd

អ្នកអភិវឌ្ឍ​ការិយាល័យ​ល្អបំផុត

អ្នកឈ្នះ៖The Vanguard ដោយ Phnom Penh City Center

អ្នកទទួល​ការស្ងើចសរសើរបំផុត៖ The Gateway ដោយ TACC (C.R.) Ltd

 ការអភិវឌ្ឍ​លក់រាយ​ល្អបំផុត

អ្នកឈ្នះ៖Copper Cambodia ដោយ LMYP Co., Ltd

អ្នកទទួល​ការស្ងើចសរសើរបំផុត៖ The EDGE ដោយ Phnom Penh City Center

ការអភិវឌ្ឍន៍​សណ្ឋាគារ​ល្អបំផុត

អ្នកឈ្នះ៖ Courtyard ដោយ Marriott Phnom Penh by Khou Investment Co., Ltd  

អ្នកទទួល​ការស្ងើចសរសើរបំផុត៖ Sun and Moon urban Hotel ដោយ Sun and Moon Hotel, LBL International and ADA

ការអភិវឌ្ឍប្រើប្រាស់​ចម្រុះ​ល្អបំផុត

អ្នកឈ្នះ៖ The Gateway ដោយ TACC (C.R.) Ltd

អ្នកទទួល​ការស្ងើចសរសើរបំផុត៖ D’Seaview ដោយ Camhomes (Under HLH Group)

រង្វាន់ផ្នែក​ឌីស្សាញការឌីស្សាញ​ស្ថាបត្យកម្ម​លំនៅដ្ឋាន​ល្អបំផុត

អ្នកឈ្នះ៖ Residence90 ដោយ Phnom Penh City Center

អ្នកទទួល​ការស្ងើចសរសើរបំផុត៖ Habitat ដោយ Habitat

ការឌីស្សាញ​ផ្នែកខាងក្នុង​លំនៅដ្ឋាន​ល្អបំផុត

អ្នកឈ្នះ៖ Habitat ដោយ Habitat

អ្នកទទួល​ការស្ងើចសរសើរបំផុត៖ Les Bijoux d'Angkor ដោយ RGL Equity (Siem Reap) Co., Ltd

ការឌីស្សាញ​ស្ថាបត្យកម្ម​លក់រាយ​ល្អបំផុត

អ្នកឈ្នះ៖ The EDGE ដោយ Phnom Penh City Center

ការឌីស្សាញ​ស្ថាបត្យកម្ម​សណ្ឋាគារ​ល្អបំផុត

អ្នកឈ្នះ៖ Sun and Moon urban Hotel ដោយ Sun and Moon Hotel, LBL International and ADA

ការឌីស្សាញ​ផ្នែកខាងក្នុង​​​សណ្ឋាគារ​ល្អបំផុត

អ្នកឈ្នះ៖ Rosewood Phnom Penh ដោយ Vattanac Capital

អ្នកទទួល​ការស្ងើចសរសើរបំផុត៖ Courtyard ដោយ Marriott Phnom Penh by Khou Investment Co., Ltd

អ្នកទទួល​ការស្ងើចសរសើរបំផុត៖ Sun and Moon urban Hotel ដោយ Sun and Moon Hotel, LBL International and ADA

ការឌីស្សាញ​ស្ថាបត្យកម្ម​ទេសភាព​ល្អបំផុត

អ្នកឈ្នះ៖ Grand Star Platinum ដោយ បូរី ប៉េងហួត គ្រុប

អ្នកទទួល​ការស្ងើចសរសើរបំផុត៖ Habitat ដោយ Habitat

កំណត់សម្គាល់សម្រាប់អ្នកនិពន្ធ៖ការប្រើប្រាស់ឡូហ្គោ PropertyGuru Cambodia Property Awards គឺសម្រាប់​តែ​ការផ្សាយ​នេះ​ប៉ុណ្ណោះ។

ទំនាក់ទំនងមក​៖

Media Partnerships:

Tanattha Saengmorakot

Media Relations Manager

Tel: +66 98 251 5224

Email: This email address is being protected from spambots. You need JavaScript enabled to view it.

 Sales:

Piradee Wirojwattanakul (Por)

Solutions Executive (Cambodia, Myanmar, Laos)

Tel: +66 85 162 3416

Email: This email address is being protected from spambots. You need JavaScript enabled to view it.

Press Enquiries:

Richard Allan Aquino

Corporate Communications Manager

Tel: +66 92 954 4154

Email: This email address is being protected from spambots. You need JavaScript enabled to view it.

 Sponsorships:

Phumet Bhuthasimma (Champ)

Solutions Executive (Cambodia, Myanmar, Laos)

Tel: +66 81 426 8714

Email: This email address is being protected from spambots. You need JavaScript enabled to view it.

អំពី​ពានរង្វាន់អចលនទ្រព្យ​កម្ពុជា ៖

សម្រាប់ភាពជោគជ័យ​លើក​ទី 2 នៅឆ្នាំ 2017 ពានរង្វាន់​អចលនទ្រព្យ​កម្ពុជា​ជាផ្នែក​មួយ​របស់កម្មវិធីថ្នាក់តំបន់នៃពានរង្វាន់​អចលនទ្រព្យ​អាស៊ី​ ដែលបាន​បង្កើតឡើង​តាំង​ពីឆ្នាំ 2005។ ពានរង្វាន់​អចលនទ្រព្យ​កម្ពុជា​ជាពាន​រង្វាន់ធំបំផុត​ ដែលគ្រប់គ្របដោយ​ BDO ដែលជា​ក្រុមហ៊ុន​ធំបំផុតជាប់លេខប្រាំ សម្រាប់​សវនកម្ម និង​គណនេយ្យ ហើយ​នេះជាកម្មវិធីអស្ចារ្យ​ និង​ល្បីល្បាញមួយ​នៅកម្ពុជា ដោយ​មាន​មាន​ចូល​រួម​ពី​ក្រុម​អចលនទ្រព្យដើម្បីអបអរដល់អ្នក​អភិវឌ្ឍ គម្រោង និង​ការ​រចនា​ក្នុង​ទីក្រុង​ភ្នំពេញ ព្រហសីហនុ និង​ខេត្ត​សៀមរាប។

អំពី​ពាន​រង្វាន់​អចលនទ្រព្យ​អាស៊ី ៖

ពានរង្វាន់​អចលនទ្រព្យ​អាស៊ី ជាពាន​រង្វាន់​ខាងផ្នែក​អចលនទ្រព្យ​ធំបំផុត​នៅ​អាស៊ី ជាអ្នករៀបចំ​កម្មវិធី​​អាហារពេលល្ងាច​និង​រាត្រី​ស្រមោលស សម្រាប់ភ្ញៀវរហូត​ដល់​ 600 លំដាប់ថ្នាក់នាយកប្រតិបត្តិ និង​ស្ថាប័នធំៗ​នៅ​សិង្ហបុរី បាងកក កូឡាឡាំពួរ ម៉ានីល ហ្សាកាតា រ៉ង់ហ្គូន ភ្នំពេញ និង​ទីក្រុង​ហូជីមិញ។ កម្មវិធីពាន​រង្វាន់​មាន​កេរ្តិ៍ឈ្មោះ​ដោយសារ​មាន​ភាពអាចទុកចិត្តបាន មាន​ភាព​ត្រឹមត្រូវ ​តម្លាភាព ឯករាជ្យភាព​ នៃ​គណៈ​វិនច្ឆ័យ និង​អ្នកគ្រប់គ្រង​ដែលអាច​ទុកចិត្ត។ ការដាក់សម្ភោធ​មុន​គេបង្អស់​ដោយ Ensign Media នៅប្រទេស​ថៃ នាឆ្នាំ 2015​​​ អំពីការ​ភាពរីកចម្រើន​អចលនទ្រព្យ​របស់អាស៊ី។ ពានរង្វាន់​អចលនទ្រព្យ​អាស៊ី​ឆ្នាំ 2016 ក្លាយ​ជាផ្នែកមួយ​នៃ​ PropertyGuru ដែលជា​ក្រុម​អចលនទ្រព្យ​តាម​ប្រព័ន្ធអ៊ីនធឺណែតឈានមុខគេរបស់អាស៊ី។

អំពី PropertyGuru Group

PropertyGuru Group បង្កើតក្នុង​ឆ្នាំ 2006 ជា​ក្រុម​ប្រព័ន្ធផ្សព្វផ្សាយ​​អចលនទ្រព្យ​ឈាន​មុខ​គេ​នៅអាស៊ីដោយ​មាន​អ្នក​ទិញ​អចលនទ្រប្យ​ច្រើន​ជាង​ 16 លាន​នាក់ មានអ្នក​ចូល​មើលគេហទំព័រ​ 130 លាន​នាក់ជាង និង​ជាង 500, 000 នាក់​ សួរ​ព័ត៌មាន​អំពី​អ្នកអភិវឌ្ឍអចលនទ្រព្យនិង​ភ្នាក់ងារផ្សព្វផ្សាយរៀងរាល់ខែ​នៅ

ប្រទេស សិង្ហបុរី ម៉ាលេស៊ី ឥណ្ឌូនេស៊ី ​ប្រទេសថៃ និង​វៀតណាម។​​​ ក្រុម​នេះ​មាន​មាន​ការ​ចូលរួម​ច្រើន​ដោយ​រួម​បញ្ចូល​ទាំង​សមត្ថភាពប្រព័ន្ធផ្សព្វផ្សាយ ពី​អាជីវកម្មស្នូល​​របស់ខ្លូន​ក្នុង​ប្រព័ន្ធអ៊ីនធឺណែត ចល័ត និង​កម្មវិធីផ្សេងៗ ដើម្បី​ផ្សព្វផ្សាយ​តាម​ទូរទស្សន៍ (នៅឥណ្ឌូនេស៊ី តាម​រយៈការវិនិយោគ និង​ភាពជាដៃគុរ​ជាមួយ EMTEK) និងការទិញ​សម្ភារការិយាល័យ​ និង​កម្មវិធីអាជីវកម្ម ក្រោម​ស្លាកឈ្មោះជា​ ​របាយការណ៍អចលនទ្រព្យនិង ពានរង្វាន់អចលនទ្រព្យអាស៊ី” ដែល​គ្រប​ដណ្ដប់លើទីផ្សារ 14 និង​​បាន​រៀបចំព្រឹត្តិការណ៍​រាត្រី​ស្រមោលស 8​ លើក​នៅក្នុង​តំបន់ ហើយ​ពាន​រង្វាន់​ត្រូវ​បាន​ធ្វើឡើង​ស្របពេលជាមួយ​នឹង​សន្និសីទ​ Real Estate Summit, PropertyGuru’s C-suite នៅប្រទេស​ម៉ាឡេស៊ី ថៃ ឥណ្ឌូណេស៊ី និង​សិង្ហបុរី។

 

Source By PropertyGuru

 

Latest Properties

Warehouse For Sale

Warehouse For Sale

Chamkarmon, $1,000,000.00
Building For Rent

Building For Rent

Sen Sok, $9,500.00/Month
Flat For Rent

Flat For Rent

Tuol Kork, $1,500.00
Land For Sale

Land For Sale

Porsenchey, $650.00/SQM

Our Partners

  • logo First Commercial Bank

     

  • logo postbank

  • ABA Bank

  • ICBC Bank

  • MB Bank

  • Mega Bank

  • Tiawan Bank

  • Oromfi Bank

  • sacom bank

  • first finance

  • kookmin bank

  • CAB Bank

  • rhb bank

  • anz bank

  • Phnom Penh Commercial Bank

  • Phillip Bank

  • Cambodian Public Bank

  • MayBank

  • BOC Bank

  • Vattanac Bank

  • cimb-bank

  • Cathay United Bank