News & Article identifies to company, local and international news

ប្រយោជន៍រួមរបស់សមាជិកជាអាទិភាពចម្បង

sornseap news

លោក សន សៀប នាយក​ក្រុមហ៊ុន Key Real Estate

ជា​បុគ្គល​មួយរូប​ដែលមាន​បទពិសោធន៍​ក្នុង​វិស័យ​អចលនទ្រព្យ

​រយៈពេល​ជាង10ឆ្នាំនិង​បាន​ចូលប្រឡូក​នៅក្នុង​កិច្ចការ​សមាគម

​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជាCVEA (Cambodian

Valuers and Estate Agents Association)

អស់​រយៈពេល​ជាច្រើន​ឆ្នាំ​នោះ លោក សន សៀ​ប ដែល​បច្ចុប្បន្ន​

ជា​ស្ថាបនិកនិង​ជានា​យក​ក្រុមហ៊ុន Key Real Estate កំពុងតែ​បាន​

ត្រៀមខ្លួនឈរឈ្មោះ​ជា​បេក្ខភាព​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​

ប្រធាន​សមាគម CVEA អាណត្តិ​ទី5នេះ។

កាលពី​សប្តាហ៍​កន្លងមក​លោក​បាន​ផ្ដល់នូវ​បទសម្ភាសន៍​ឱ្យ​អ្នកយកព័ត៌មាន​កាសែត ឡា​រ៉ែ​ន ពាណិជ្ជ ស្ដីអំពី​ឆន្ទៈ និង​ផែនការ​យុទ្ធសាស្ដ្រ​របស់លោក​នៅក្នុង​ការចង់​ចូលខ្លួន​មក​ធ្វើជា​ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​សម្រាប់​អាណត្តិ​ក្រោយ​ដែល​នឹង​រៀបចំ​ធ្វើការ​បោះឆ្នោត​នា​ថ្ងៃទី3 ខែធ្នូ ខាងមុខនេះ។

ក្នុងនាម​ជា​បេក្ខភាព​ឈរឈ្មោះ​ជា​ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា មួយរូប តើ​លោក​បាន​ត្រៀម​ផែនការ​អ្វីខ្លះ​ដើម្បី​រៀបចំ​សមាគម?

ក្នុងនាម​ជា​បេក្ខភាព​មួយរូប​ខ្ញុំ​បានរៀបចំ​ផែនការ​យ៉ាង​ល្អិតល្អន់​រួចហើយ​ដើម្បី​ឆ្លើយតប​ទៅនឹង​គោលដៅ​ចម្បង​ក្នុងការ​អភិវឌ្ឍ​សមាគម​ឱ្យ​រីកចម្រើន។ គោលការណ៍សំខាន់ៗទាំងអស់​គឺ​សុទ្ធតែ​ផ្ដោតទៅលើ​កិច្ចការពារ​ផលប្រយោជន៍​សមាគម ព្រមទាំង​សមាជិក​ទាំងអស់។ ផែនការ​ទិសដៅ​ទាំងអស់នោះ​នឹង​ផ្ដល់​អត្ថប្រយោជន៍​យ៉ាងច្រើន​ទៅដល់​សមាជិក។ ផែនការ​ទាំងនោះ គឺមាន​ចំនួន​ប្រហែល70% ផ្ដោតទៅលើ​អាជីវកម្ម​របស់​សមាជិក​សមាគម និង​ចំនួន30% ផ្សេងទៀត​ផ្ដោតលើ​គោលនយោបាយ​ដើម្បីឱ្យ​ធានាបាន​នូវ​ការ​អនុវត្ដ​ល្អ និង​ធ្វើយ៉ាងណា​ឱ្យមាន​គុណភាព​លើ​ជំនាញ​វិ​ជា្ជ​ជីវៈ​ដើម្បី​ផ្ដល់​ទំនុកចិត្ដដ​ល់​មជ្ឈដ្ឋាន​ទូទៅ​ក៏ដូចជា​សាធារណជន។ ក្នុងនោះ​ផងដែរ​យើង​នឹង​បង្កើតឱ្យមាន​ក្រុមការងារ​ចំនួន2 គឺ​ទី1ក្រុម​ពិគ្រោះ​ពិភាក្សា​លម្អិត​ទៅលើ​ផ្នែក​វាយតម្លៃ និង​ទី2 ជា​ក្រុម​ពិភាក្សា​លម្អិត​ទៅលើ​ការទិញ និង​លក់​អចលនទ្រព្យ ដែល​ក្រុមការងារ​ទាំងពីរ​នេះ​នឹង​លើកយក​បញ្ហាចម្បងៗទៅ​ជជែក​គ្នា​ដើម្បី​ស្វែងរក​ដំណោះស្រាយ។

តើ​លោក​គិតថា​វា​នឹង​ជួប​ការលំបាក​ដែរ ឬទេ​នៅពេល​អនុវត្ដ​ផែនការ​ទាំងនោះ?

ធម្មតា​ការ​អនុវត្ដ​ផែនការ​យុទ្ធសាស្ដ្រនីមួយៗតែងតែ​ជួប​ការលំបាក​ដោយ​ចៀស​មិន​ផុត។ អ្វី​ដែលជា​ផល​លំបាក​ខ្លាំង​នោះ គឺ​ការខ្វែងគំនិត​គ្នា

ក្នុងការ​ស្វែងរក​ដំណោះស្រាយ និង​អនុវត្ដ​ន៍​ការងារ។

ខ្ញុំ​នឹង​រៀបចំ​មិនឱ្យ​មានការ​សម្រេច​ចិ​ត្ដ​ណា​ធ្វើ​ឡើងជា​ឯកបុគ្គល​នោះទេ ដើម្បី​ចៀសវាង​ការបង្កើតឱ្យមាន​ជម្លោះ​ផលប្រយោជន៍​រវាង​ក្រុមហ៊ុន និង​ក្រុមហ៊ុន។

ទាក់ទង​ទៅនឹង​វគ្គ​បណ្ដុះបណ្ដាល​តើ​លោក​យល់ឃើញ​បែបណា?

ខ្ញុំ​នឹង​រៀបចំ​វា​ឱ្យមាន​ជាដាច់ខាត ព្រោះ​ការបណ្តុះបណ្តាល​ចំណេះដឹង​បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុងការ​បង្កើន​ទំនុកចិត្ដដ​ល់​អតិថិជន។ ជាក់ស្ដែង​ការជួញដូរ​អចលនវត្ថុ​នាពេល​បច្ចុប្បន្ននេះ​គឺមាន​ចំនួន​ប្រហែល​តែ10%ប៉ុណ្ណោះ​ដែល​ធ្វើ​តាមរយៈ​សមាជិកសមាគម ក្រៅពីនេះ​សាធារណជន​ធ្វើ​ជាមួយ​អ្នក​ខាងក្រៅ​ប្រព័ន្ធ (អ្នក​គ្មាន​អាជ្ញា​បណ្ណ)ដូច្នេះ​យើង​ក៏មាន​ផែនការ​ទាក់ទាញ​ពួកគាត់​ឱ្យចូល​មក​ទំនាក់ទំនង​ការងារ​ជាមួយ​សមាជិកសមាគម​ដែរ តែ​វា​ក៏ត្រូវ​ទាមទារ​ឱ្យ​សមាជិក​យើង​មាន​វិជ្ជាជីវៈ​ដែល​គេ​អាច​ទទួលយកបាន។

តើ​លោក​យល់ឃើញ​បែបណា​ចំពោះ​ការទាក់ទង​ដោយផ្ទាល់​របស់​សមាគម​ពាណិជ្ជករ​មកពី​បរទេស?

បច្ចុប្បន្ន​យើង​មិនទាន់​ធ្វើបាន​ទូលំទូលាយ​នោះទេ​លើ​កិច្ចការ​នេះ។ យើង​ដឹង​ហើយ​ថា នៅ​កម្ពុ​ជាមាន​សភាពាណិជ្ជកម្ម​របស់​ប្រទេស​ជាច្រើន​ដូចជា​សហរដ្ឋអាមេរិក អឺរ៉ុប ថៃ និង​ចិន ជាដើម ដូច្នេះ​នៅពេលដែល​យើង​ភ្ជាប់​សមាជិក​របស់​យើង​ជាមួយ​ពួកគាត់​វា​នឹង​ផ្ដល់​អត្ថប្រយោជន៍​ឱ្យ​យើង​ច្រើន។

ឧទាហរណ៍​នៅពេល​ពួកគាត់​ត្រូវ​ការទិញ​ផ្ទះ ជួល​ផ្ទះ​ឬ​វាយតម្លៃ​អចលនវត្ថុ គាត់​នឹង​ទាក់ទង​មក​ពួកយើង​ដើម្បីឱ្យ​យើង​ជួយ​គាត់។

លោក​មើលឃើញ​កិច្ចការ​អ្វីខ្លះ​ដែល​សមាគម​នៅ​មិនទាន់​ធ្វើ​នាពេល​កន្លងមក?

ខ្ញុំ​គិត​រួចជាស្រេច​ហើយ​ថា​នឹងដាក់​បញ្ចូល​គ្នា​រវាង​ផែនការ​ចាស់ ផែនការ​បច្ចុប្បន្ន និង​ផែនការ​អនាគត។ ខ្ញុំ​នឹង​បន្ដ​ផែនការ​ណា​ដែល​សំខាន់​ពី

អាណ​តិ្ដមុនៗដើម្បី​យកមក​ច្របាច់​បញ្ចូល​គ្នា​ជាមួយ​ផែនការ​យុទ្ធសាស្ដ្រ​របស់ខ្ញុំ ដោយ​ធ្វើយ៉ាងណា​ឱ្យ​ក្លាយជា​ផែនការមេ​ដ៏​ល្អ​មួយ​សម្រាប់​អនុវត្ដ​ទៅ​អនាគត​ឱ្យ​កាន់​តែមាន​ភាពប្រសើរ​ថែមទៀត។

តើ​ផែនការ​ចាស់​អ្វីខ្លះ​ដែល​លោក​គិតថា​សំខាន់?

ការបណ្ដុះបណ្ដាល​អាជីព​គឺជា​តម្រូវការ​ចាំបាច់​ដើម្បី​លើកកម្ពស់​វិជ្ជាជីវៈ បទដ្ឋាន និង​ក្រម​វិជ្ជាជីវៈ​ការងារ។ ខ្ញុំ​នឹង​ផ្ដោត​បន្ដធ្វើ​កិច្ចការ​នេះ​ដើម្បី​ជំរុញឱ្យមាន​ការជឿជាក់​ពី​មហាជន អ្នកវិនិយោគ​ក្នុងស្រុក និង​អ្នកវិនិយោគ​បរទេស។

ទស្សន​ទូទៅ​គិតថា សំឡេង​តែមួយ​នៅក្នុង​សមាគម​ជា​កក្ដា​ចាំបាច់​ក្នុងការ​ផ្ដល់​ទំនុកចិត្ដដ​ល់​អតិថិជន។ តើ​លោក​មាន​ផែនការ​ដូចម្ដេច​ដើម្បី​ធ្វើឱ្យ​វា​លេចចេញ​ជា​រូបរាង?

ការ​អនុវត្ដ​ទៅតាម​គោលនយោបាយ រចនាសម្ព័ន្ធ និង​ដំណើរការ​នៃ​ការសម្រេច​ចិ​ត្ដ​តាមរបៀប​ប្រជាធិបតេយ្យ​ប្រកបដោយ​តម្លាភាព ព្រមទាំង​មានការ​ទំនាក់ទំនង​គ្នា​ល្អ ដើម្បីឱ្យ​ក្រុមការងារ​បាន​យល់ច្បាស់​អំពី​ផែនការ និង​ការ​អនុវត្ដ​ការងារ នឹងធ្វើ​ឱ្យ​សមាគម​មាន​សំឡេង​តែមួយ។

សម្រាប់​រយៈពេល2 ឬ4ឆ្នាំ តើ​លោក​គិតថា វា​គ្រប់គ្រាន់​ដែរ ឬទេ​ក្នុងការ​អភិវឌ្ឍ​សមាគម?

ខ្ញុំ​គិតថា រយៈពេល2ទៅ4ឆ្នាំ​សម្រាប់​ធ្វើឱ្យ​កិច្ចការ​សមាគម​ដោយ​ផ្អែកទៅលើ​ផែនការ​របស់​យើង​ឱ្យ​ទទួលបាន​លទ្ធផល​ល្អ​គឺ​គ្រប់គ្រាន់​ហើយ។ ខ្ញុំ​ជឿថា​ការដាក់​ចិ​ត្ដ​ដាក់​កាយ​ធ្វើ​ផែនការ និង​អនុវត្ដ​ន៍​ជាមួយគ្នា​យើង​នឹង​ទទួលបាន​លទ្ធផល​ជាមួយគ្នា។ ភាពជោគជ័យ​ដែល​អស្ចារ្យ​គឺ​តែងតែ​កើតចេញពី​គំនិត​ដែល​អស្ចារ្យ ចំណែក​លទ្ធផល​ដ៏​អស្ចារ្យ​គឺ​កើតចេញពី​ក្រុមការងារ​ដែល​អស្ចារ្យ។ ដូច្នេះ​ខ្ញុំ​មិនអាច​ធ្វើ​កិច្ចការ​ទាំងអស់នេះ​ឱ្យ​ទទួលបាន​ជោគជ័យ​តែម្នាក់ឯង​នោះទេ ខ្ញុំ​ត្រូវការ​ក្រុមការងារ​ដែលមាន​ចំណេះ​ដឹង និង​បទពិសោធន៍​ដើម្បី​ចូលរួម​ជួយ​អនុវត្ដ​ន៍​ផែនការ​ឱ្យចេញ​ជា​លទ្ធផល​សម្រាប់​សមាជិក​សមាគម និង​ឧស្សាហកម្ម​យើង​ទាំងមូល។

ក្នុងនាម​ជា​សមាជិក CVEA តែងតែ​គិត​ចង់បាន​ប្រធាន​ម្នាក់​ដែលជា​បុគ្គល​ឯករាជ្យ​មិនមែនជា​ម្ចាស់​ក្រុមហ៊ុន​អចលនទ្រព្យ ដោយ​ពួកគាត់​យល់ថា​ប្រធាន​សមាគម​នោះ​នឹងធ្វើ​កិច្ចការអ្វីៗដើម្បី​ផលប្រយោជន៍​រួម​របស់​សមាជិក គឺ​មិន​គិត​ផលប្រយោជន៍​ផ្ទាល់ខ្លួន។ ទាក់ទង​នឹង​បញ្ហា​នេះ​ប្រសិនបើ​លោក​ជាប់​ជា​ប្រធាន CVEA តើ​លោក​នឹង​អនុវត្តន៍​ផែនការ​បែបណា​ដើម្បីឱ្យ​សមាជិក​មាន​ទំនុកចិត្ត​លើ​រូបលោក?

ប្រសិនបើ​សមាជិកសមាគម CVEA បោះឆ្នោត​ជ្រើសរើស​ខ្ញុំ​ជា​ប្រធាន ខ្ញុំ​នឹង​ចំណាយ​ពេលវេលា​ទាំងអស់​សម្រាប់​កិច្ចការងារ​របស់​សមា​គម ព្រោះ​ក្រុមហ៊ុន​របស់ខ្ញុំ​មាន​នាយក​ប្រតិបត្តិ​ដែល​គាត់​អាច​គ្រប់គ្រង និង​មើល​ការខុសត្រូវ​ក្នុង​ក្រុមហ៊ុន​ដោយ​មិនចាំបាច់​មាន​វត្តមានរ​បស់​ខ្ញុំ។ ហេតុនេះ​ខ្ញុំ​មាន​ពេលវេលា​ច្រើន​សម្រាប់ធ្វើ​កិច្ចការ​របស់​សមាគម។ ផលប្រយោជន៍​រួម​របស់​សមាជិក​ជា​អាទិភាព​ចម្បង ហើយ​ដាច់ខាត​ខ្ញុំ​នឹងមិន​ធ្វើឱ្យមាន​ជម្លោះ​ផលប្រយោជន៍​រវាង​សមាគម និង​ក្រុមហ៊ុន​របស់ខ្ញុំ​ឡើយ៕

 

រក្សាសិទ្ធិដោយ www.lareine.news

Latest Properties

Warehouse For Sale

Warehouse For Sale

Chamkarmon, $1,000,000.00
Building For Rent

Building For Rent

Sen Sok, $9,500.00/Month
Flat For Rent

Flat For Rent

Tuol Kork, $1,500.00
Land For Sale

Land For Sale

Porsenchey, $650.00/SQM

Our Partners

  • logo First Commercial Bank

     

  • logo postbank

  • ABA Bank

  • ICBC Bank

  • MB Bank

  • Mega Bank

  • Tiawan Bank

  • Oromfi Bank

  • sacom bank

  • first finance

  • kookmin bank

  • CAB Bank

  • rhb bank

  • anz bank

  • Phnom Penh Commercial Bank

  • Phillip Bank

  • Cambodian Public Bank

  • MayBank

  • BOC Bank

  • Vattanac Bank

  • cimb-bank

  • Cathay United Bank